ទណ្ឌិត ៧នាក់ នៅខេត្តស្ទឹងត្រែង ហែកគុករត់គេចខ្លួន!
ខេត្តស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា អ្នកទោសចំនួន ៧នាក់ នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក បន្តថា ខណៈនេះកម្លាំងនគរបាលខេត្ត បានសហការជាមួយកម្លាំងពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ដើម្បីស្រាវជ្រាវតាមចាប់អ្នកទោសទាំងនេះមកវិញ។
សូមជម្រាបថា អ្នកទោសទាំង៧នាក់នេះ បានវៃទម្លុះជញ្ជាំងគុក រួចរត់គេចខ្លួន។ ពួកគេទាំងនេះ មានទោសភាគច្រើនជាមួយគ្រឿងញៀន។
បើតាមលោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានឲ្យឲ្យដឹងដែរថា ក្នុងចំណោមអ្នកទោស ៧នាក់ មានម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន និង៦នាក់ទៀតជាប់ទោសស្រាល។
លោកថា ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។