ទំនាស់​ពាក្យសម្តី ប្តី​កាប់​ប្រពន្ធ​ស្លាប់ រួច​រត់​ចង​-​ក សម្លាប់ខ្លួន​តាម​ក្រោយ​!

​ខេត្ត​ប៉ៃលិន​៖ ករណី​ឃាតកម្ម​មួយ បានកើត​ឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ដោយសារ​ទំនាស់​ពាក្យសម្តី បណ្តាល​ឲ្យ​ប្តី​កាប់សម្លាប់​ប្រពន្ធ ហើយ​ចង​-​ក​សម្លាប់ខ្លួន​តាម​ក្រោយ នៅក្នុង​បន្ទាប់​ទឹក បណ្តាល​ឲ្យ​ស្លាប់​ទាំង ២​នាក់ កាលពី​យប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​រោង​ចាំចំការ ស្ថិតនៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​ជនរងគ្រោះ​(​ប្រពន្ធ​) ឈ្មោះ ចាន់ គួ​យ អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន និង​ជនបង្ក​(​ប្តី​) ឈ្មោះ ផាន់ ពៅ អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ជាមួយគ្នា​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល បាន​ហ៊ុំព័ទ្ធ​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ រួច​បានប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close