សប្តាហ៍ខាងមុខ កម្ពុជានឹង​​​មានភ្លៀងធ្លាក់​ស្ទើរ​ទូទាំង​ប្រទេស

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅព្រឹក​ថ្ងៃទី៩ ខែវិច្ឆិកា បាន​ឲ្យដឹងថា ក្នុង​សប្តាហ៍​ខាងមុខ​ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​នូវ​ឥទ្ធិពល​ពីជើង​ នូវ​ទ្រនុង​សម្ពាធខ្ពស់​ចិន ប្រសព្វ​នឹង​ជ្រលង​សម្ពាធទាប​ប៉ាស៊ីហ្វិក​ទូលពីក្រោមឡើងលើ។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​នឹង​មាន​ភ្លៀង ផ្គរ រន្ទះ ក្នុង​កម្រិត​ពីខ្សោយ​ទៅច្រើន ពិសេស​នៅ​ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង និង​រាជធានីភ្នំពេញ។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន អាច​នឹង​មាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិតពីខ្សោយ​ទៅបង្គួរ ពិសេស​នៅ​ខេត្ត​ក្រចេះ ត្បូង​ឃ្មុំ និងកំពង់ចាម។

ដោយ​ឡែក​តំបន់មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិតពីខ្សោយ ទៅបង្គួរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close