សុំទៅមើលសាច់ញាត្តិរង្គ្រោះដោយរញ្ជួយដីមិនបាន អ្នកទោសដុតគុតរត់ចេញ

ក្រោយការរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបំផ្លាញ ទាំងទ្រព្យសម្បត្តិនិងអាយុជីវិត មនុស្សជាច្រើន ។

សូមបីតែជញ្ជាំង ពន្ធនាគា ក៏ត្រូវបាក់បែក ដួលរលំធ្វើឲ្យអ្នកទោសជាច្រើន រត់ចេញ ដើម្បីទៅមើលថាតើមាន គ្រួរសា សាច់ញ្ញាត្តិ រង្គ្រោះដោយការរញ្ជួយដីរលក់ស៊ូណាមិដែឬទេស ។ ចំណែកអ្នកទោសនៅក្នុងមន្ទីឃុំឃាំងមួយទៀត បាននាំគ្នាសុំការអនុញ្ញាត្តិទៅមើលសាច់ញ្ញាត្តិ រង្គ្រោះដោយរញ្ជួយ ដី មិនទទួលបានការអនុញ្ញាត្តិក៏ដុត គុករតចេញតែម្តង។
កាលពីថ្ងៃទី១ខែតុលា មន្ត្រីឥណ្ឌូនេស៊ីបានបញ្ចាក់ថា មានអ្នកទោស១២០០នាក់បានរតចេញពីគុក ៣កន្លែងផ្សេងគ្នាស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារតែរញ្ជួយដីនិងរលកស៊ូណាមិ នៅលើកោះ Sulawesi ។
សារព័ត៌មាន Channel news Asia បានផ្សាយថា ការហែកគុកកើតឡើងក្រោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីថ្ងៃទី២៨ខែកញ្ញា ។ ក្រុមអ្នកទោសបានប្រមូលផ្តុំគ្នានៅទីលាន ក្នុងមន្ទីខុំឃាំងពេល មានភ្លើងឆេះនៅខាងក្នុង មន្ទីឃុំឃាំង Donggala ក្រោយមានភាពចលាចល។
តាមការលើកឡើង របស់មន្ត្រីក្រសួងយុត្តិធម៌ លោក Sri Puguh Utami បានបញ្ចាក់ថា មានអ្នកទោស មានអ្នកទោស៩០០នាក់បានរត់ចេញពីមន្ទីឃុំឃាំងពីរផ្សេងគ្នានៅក្នុងក្រុង Palu ។ អ្នកទោសរតចេញពេញជញ្ជាំងការពារត្រូវរលំដោយសាររញ្ជួយដី ។ អ្នកទោសមួយចំនួនក៏បានបំផ្លាញទ្វាធំ រតចេញតែម្តង។
ចំណែកសារព័ត៌មាន Jakarta Post បានផ្សាយថា មន្ទីឃុំឃាំងនៅក្នុងស្រុ Donggala ភាគកណ្តាលនៃកោះ Sulawesi ត្រូវក្រុមអ្នកទោសដុតភ្លើង បង្ករភាពចលាលច ហើយអ្នកទោស ទាំងអស់៣៤៣នាក់បានរត់ចេញពីមន្ទីឃុំឃាំង។ ក្រុមអ្នកទោស ដែលបានរត់ចេញពីគុក នោះ បាននាំគ្នា ស្នើរដល់មន្ទី្រគ្រប់គ្រង អនុញ្ញាត្តិឲ្យពួកគេទៅមើល គ្រួរសារ តើមានជួបនៅគ្រោះថ្នាក់ដោយរញ្ជួយដីឬរលក់យក្សស៊ូណាមិដែរឬទេ ប៉ុន្តែត្រូវបានច្រានចោល ។
នៅពេលនេះ កម្លាំងសន្តិសុខជាង១០០នាក់បានដាក់ការពារ និងគ្រប់គ្រងស្ថានភាព។រថយន្តពន្លិតអគ្គិភ័យ ជាច្រើនគ្រឿងបានទៅពន្លិតនៅក្នុងមន្ទីឃុំឃាំង ដែលអ្នកទោសបង្ករឡើង។
សូមបញ្ចាក់ផងដែរថា អ្នកទោសដែលបានឃុំខ្លួននៅក្នុងមន្ទីឃុំឃាំងខាងលើ ជាប់ពាក់ព័ន្ធនិង អំពើពុករលួយ ការជួញដូរគ្រឿងញៀន ។ ពេលនេះមានអ្នកទោសតែជាង១០០នាក់ប៉ុណ្ណោះដែលមិនរត់ចេញពីគុក ហើយក្រុម ការពារមន្ទីឃុំឃាំងបានរៀបចំ អាហារសម្រាប់អ្នកទោសទាំងនោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close