ក្រុម​តា​លី​បង់​ពង្រឹង​សន្តិសុខ​ជាតិ ដោយ​តែងតាំង​មន្ត្រី​៤៤​រូប​

​ក្រុម​តា​លី​បង់​បានសម្រេច​តែងតាំង​តំណែង​សំខាន់ ក្នុងនោះ​មាន​អភិបាលខេត្ត និង​ស្នងការ​ខេត្ត​ដើម្បី​ពង្រឹង​អំណាច​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងពេលដែល​ប្រទេសជាតិ​កំពុង​ស្ថិតនៅក្នុង​ការគំរាមកំហែង​ពី​ក្រុង​ភេរវកម្ម និង​បញ្ហា​សេដ្ឋកិច្ចជាតិ​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា នេះ​ជាការ​តែងតាំង​ទ្រង់ទ្រាយ​ធំ​បំផុត​ចាប់តាំងពី​ក្រុម​តា​លី​បង់​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ខែកញ្ញា​។ ក្នុង​បញ្ជី​ឈ្មោះ​តែងតាំង​ថ្មី មាន​លោក Qari Baryal កាន់តំណែង​ជា​អភិបាលខេត្ត​កា​ប៊ុល និង​លោក Wali Jan Hamza កាន់តំណែង​ជា​ស្នងការ​ប៉ូលិស​ទីក្រុង​កា​ប៊ុល​។​

​មន្ត្រី​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​ក្នុង​ទីក្រុង​កា​ប៊ុល​នាពេល​កន្លងមក​គឺ​លោក Mawlawi Hamdullah Mukhlis បាន​ស្លាប់​កាលពី​សប្តាហ៍​កន្លងមក ក្នុងការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ភេរវកម្ម IS ដែល​វាយប្រហារ​នៅ​មន្ទីរពេទ្យ ក្នុង​រដ្ឋធានី​កា​ប៊ុល​។​

​ក្រុម​តា​លី​បង់​បាន​ដណ្តើម​សិទ្ធិ​គ្រប់គ្រង​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃទី​១៥​ខែសីហា ប៉ុន្តែ​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ជាច្រើន ។ ក្រុម​ភេរវកម្ម IS បាន​បង្កើន​សកម្មភាព​វាយប្រហារ​នៅលើ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​គោលដៅ​ដណ្តើម​ទីតាំង​គ្រប់គ្រង​។​

​វិស័យសេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្លាក់​ក្នុង​វិបត្តិ​ក្រោយពេល​ក្រោយ​ការ​លី​បង់​គ្រប់គ្រង​។ សហគមន៍​អន្តរជាតិ បាន​អំពាវនាវ​ដល់​ក្រុម​នេះ​ពិភាក្សា​ជាមួយ បណ្តា​ក្រុម​នយោបាយ​ក្នុងប្រទេស​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ និង​ចែករំលែក​ផ្តល់​តំណែង​ដល់​ស្ត្រី​នៅក្នុង​រដ្ឋាភិបាល​ផង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close