ថ្ងៃនេះ​! កម្ពុជា រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៦៧​នាក់ ខណៈ​ចំនួន​អ្នកស្លាប់​ថ្មី ៥​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ៦៧​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៧២​នាក់ និង​មាន​អ្នកស្លាប់​ថ្មី ៥​នាក់​ទៀត ក្នុងនោះ ៣​នាក់ មិនបាន​ចាក់​វ៉ាក់សាំង​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ៦៧​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ៤​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​ថ្មី ៦៣​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១១៩ ២២៧​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ១១៥ ៥៩១​នាក់ និង​អ្នកស្លាប់​កើនឡើង ២ ៨៤០​នាក់​ហើយ​។​

​សម្រាប់​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១
-​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០០,៤១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​
-​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៨,៣២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​
-​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៣,១៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​
-​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ៦៣,៨២% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​
-​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន ៨៧,៤៣% ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close