សំបុក​អក​ត្រី​ក្បាល​ប្រផេះ​ចំនួន​១០ រកឃើញ​នៅ​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មា

អក​ត្រី​ក្បាល​ប្រផេះ គឺជា​ប្រភេទ​ជិត​ទទួលរង​ការគំរាមកំហែង​លើ​ពិភពលោក​។​សត្វ​នេះ​កំពុងមាន​ការថយចុះ​នៅ​តំបន់​មួយចំនួន​ដូច​ជាតា​មដង​ទន្លេសេកុង​ជាដើម​។​

ដោយឡែក​ក្នុង​ខែតុលា​នេះ​ឧ​ទ្យា​នុ​រក្ស​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មាបា​នរក​ឃើញ​សំបុក​សត្វ​នេះ​ចំនួន​១០​នៅ​តំបន់​រ៉ា​ម​សារ យើង​សង្ឃឹមថា​សំបុក​សត្វ​នេះ​ច្រើន​ទៀត​នឹងត្រូវ​បាន​រកឃើញ​ដោយហេតុថា​រដូវ​បន្ត​ពូជ​ឆ្នាំនេះ​មិនទាន់បាន​បញ្ចប់​ទេ​។

​ការកត់ត្រា​នេះ​បង្ហាញថា​តំបន់ដីសើម​បឹង​ទន្លេ​ឆ្មា​នេះ​គឺជា​តំបន់​ដ៍​សំខាន់​មួយ​ដែល​បាននិងកំពុង​គាំទ្រ​ដល់​ការរស់នៅ​របស់​អក​ត្រី​ក្បាល​ប្រផេះ​នេះ​។

​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ដោយមាន​ការគាំទ្រ​ថវិកា​ពី The European Union-Our Tonle Sap project​បាន​និង​គាំទ្រ​ដល់​ការ​ល្បាត​របស់​ឧ​ទ្យា​នុ​រក្ស​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មា​ក្នុងការ​អង្កេត​តាមដាន​ជីវចម្រុះ​និង​ការអនុវត្ត​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close