សិង្ហ​បុរី​! សត្វ​តោ​៤​ក្បាល ឆ្លង​កូ​វី​១៩ នៅ​កន្លែង​កម្សាន្ត​

​ទីភ្នាក់ងារសារព័ត៌មាន​សិង្ហ​បុរី CNA បានចេញ​ផ្សាយ​ថា មាន​សត្វ​តោ​៤​ក្បាល នៅ​កន្លែង​កម្សាន្ត សា​ហ្វា​រី រាត្រី (Night Safari) បាន​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ បន្ទាប់ពី​សម្តែង​ជាមួយ​បុគ្គលិក​ម្នាក់​មាន​ផ្ទុក​កូ​វីដ គឺជា​បុគ្គលិក​របស់ Mandai Wildlife Group នៅ​ប្រទេស​សិង្ហ​បុរី​។​

​ព័ត៌មាន​ដែល​ចេញផ្សាយ កាលពី​ថ្ងៃទី​៩ វិច្ឆិកា បាន​ឲ្យ​ដឹង​ដែរ​ថា សត្វ​តោ​អាហ្វ្រិក​ទាំងនោះ មាន​អាកា​រៈ​ស្រាល​ទេ ក្អក និង​កន្តាស់​ទៀតផង​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដែរ​ថា បុគ្គលិក​មើល​សត្វ​តោ ចំនួន​៣​នាក់​ហើយ​ដែល​បាន​ឆ្លង​កូ​វីដ​១៩ ហើយ​ពេលនេះ ខាង​ក្រុមហ៊ុន​កំពុង​ធ្វើតេស្ត​សត្វ​តោ​ផ្សេងៗ​ទៀត​ដែរ ខណៈ​ទីតាំង​កម្សាន្ត​នោះបាន​បិទទ្វារ តាំងពី​ថ្ងៃអាទិត្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close