បុគ្គលិកអង្គការសហប្រជាជាតិជាច្រើនរូបត្រូវគេចាប់ខ្លួននៅក្នុងប្រទេស Ethiopia
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី ៩ខែវិច្ឆិកា មានបុគ្គលិកអង្គការសហប្រជាជាតិ ដល់ទៅ ១០ ដែលជាបុគ្គលិកក្នុងតំបន់ធ្វើការឲ្យអង្គការសហប្រជាជាតិ នៅក្នុងប្រទេស Ethiopia ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានី Addis Ababa នៅក្នុងយុទ្ធនាការបោសម្អាតក្រុមជនជតិភាគតិច Tigray ក្រោយប្រទេសនេះប្រកាសអាសន្ន។
ប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិក មួយចំនួនបានចាប់ខ្លួនបញ្ចូនចេញពីផ្ទះ ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ បានប្រកាសថា មន្ត្រីសន្តិសុខរបស់អង្គការនេះបានទៅសួសុខទុក្ខ បុគ្គលិកដែលបានចាប់ខ្លួន ។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានផ្ញើឯកសារទៅកាន់ក្រសួងការបរទេស Ethiopia ស្នើឲ្យដោះលែង មនុស្សដែលបានចាប់ខ្លួនខាងលើ។
ចំណែកអ្នកនាំពាក្យអង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេស Ethiopia បានបញ្ជាក់ថា ស្ថានប័នអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសនេះបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពចាប់ខ្លួនបុគ្គលិករបស់ UN ហើយសុវត្ថិភាពរបស់ពួកគត់គឺជាអាតិភាព។
កាលពីថ្ងៃទី ២ខែវិច្ឆិកា ប្រទេស Ethiopia បានប្រកាសអាសន្ន ទូទាំងប្រទេសរយៈពេល ៦ខែ ដោយបារម្ភពីការធ្វើបដិវត្តរបស់ក្រុមជនជាតិ Tigray (TPLF) និងកម្លាំងរំដោះជាតិ Oromo លើកទ័ពមកកាន់ទីក្រុង ។ នាយករដ្ឋមន្ត្រី Ahmed បានអំពាវនាវដល់ពលរដ្ឋ កាន់អាវុធក្រោកឡើងដើម្បីទប់ស្កាត់ក្រុម Tigray ។ សង្គ្រាមវាយប្រហារគ្នារវាង កម្លាំងទាហានរដ្ឋាភិបាលនិងក្រុម Tigray បានចាបផ្តើមតាំងពីខែវិច្ឆិកាឆ្នាំ២០២០។ អង្គការសហប្រជាជាតិបានព្រមានថា នឹងមានពលរដ្ឋរាប់រយពាន់នាក់ប្រឈមនឹងកង្វះស្បៀងអាហារដោយសារតែសង្គ្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។