អាជ្ញាធរក្រុងបាងកក ព្រមានឲ្យប្រជាជននៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រៀមលក្ខណៈទុកជាមុន
ថៃ៖ ប្រជាជនរស់នៅក្នុងតំបន់ចំនួន៥ នៃទីក្រុងបាងកក ដែលត្រូវបានជន់លិចដោយទឹកជំនន់ត្រូវបានគេប្រាប់ឱ្យត្រៀមខ្លួនជាថ្មី សម្រាប់ទឹកជំនន់ស្រដៀងគ្នានេះនៅសប្តាហ៍ក្រោយ។
តំបន់ជាច្រើននៃទីក្រុងបាងកក កំពុងជួបការលំបាករួចទៅហើយ ដោយសារតែរលកទី ១ នៃទឹកជំនន់ ដែលត្រូវបានគេព្យាករណ៍ថា នឹងបន្តរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ទឹកជំនន់នៅសប្តាហ៍ក្រោយនេះ ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់តំបន់ទំនាបចំនួន ៥ ដែលស្ថិតនៅជុំវិញស្ពាន ក្រាំង ថុន ក្នុងសង្កាត់ បាង ផ្លាត។
ជាមួយគ្នានោះ រដ្ឋបាលទីក្រុងបាងកក (BMA) បានចេញការព្រមាននៅថ្ងៃអង្គារសប្តាហ៍នេះ ដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ជាពិសេសអ្នកដែលរស់នៅតាមបណ្ដាយមាត់ទន្លេ ចៅ ប្រាយ៉ា ឱ្យត្រៀមលក្ខណៈទុកជាមុន ដែលវាអាចនឹងជន់លិចម្តងទៀត ចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកា នៅពេលជំនោរទឹកទន្លេ នឹងកើនឡើងដល់កម្រិតកំពូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។