វៀតណាម រកឃើញករណីវិជ្ជមានកូវីដជិត ៨ពាន់នាក់ទៀត
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៧,៩៣០ករណីបន្ថែមទៀត កាលពីថ្ងៃទី១១ វិច្ឆិកា។
ក្រសួងបញ្ជាក់ថា ករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,៤១៤ករណី។
ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៧៩នាក់បន្ថែមទៀតផងដែរ ម្សិលមិញដូចគ្នា។
គិតត្រឹមយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៩២,៧៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៤៤,០៥៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៧៦៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។