លោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតរឿងអាស្រូវពុករលួយរបស់លោក សំ កុសលមេគយខេត្តកោះកុង
ពីខេត្តកោះកុង; ប្រភពដែលស្និទ្ធនឹងលោកលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង បានបង្ហើបឲ្យដឹងថាបច្ចុប្បន្ន ឈ្មួញមួយចំនួននៅ តែនាំចូលម៉ូតូទំនើបៗ គេចពន្ធរថយន្តទំនើបៗ អត់ពន្ធនិង
ទំនិញគេចពន្ធ ច្រើនប្រភេទពីទឹកដីសៀម ចូលទឹកដីខ្មែរ យ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំ ចូលតាមច្រកទ្វារអន្តរជាតិ ចាំយាម ច្រកស្រែ អំបិល ច្រកប៉ាក់ខ្លង និងច្រកផ្សេងៗទៀតគឺបង់ពន្ធ ចូលរដ្ឋត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមា នការ ឃុប ឃិតបែងចែកផលប្រយោជន៍គ្នារវាងក្រុមឈ្មួញនិងលោក សំ កុសល។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក សំ កុសលហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនបំពានទៅលើវិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ គឺដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការពារនិងជួយដោះស្រាយគ្រប់ពេលវេលា។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកោះកុង មួយចំនួនបានឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មកដល់ពេលនេះទាំងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាំគ្នាសម្ងំស្ងាត់ឈឹង។ ហេតុនេះហើយទើបលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង កាន់តែមានអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីមន្ត្រីនិងភ្នាក់ងារគយខេត្តកោះកុង បានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះលោក សំ កុសល ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងតាមរយៈការបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។
បើតាមការបង្ហើបពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកោះកុង មួយចំនួនបានឲ្យដឹងថា អំពើពុករលួយយ៉ាងគឃ្លើនរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង គឺឃុបឃិតឲ្យឈ្មួញធំៗមួយចំនួនបង់ពន្ធតាមរបៀបម៉ៅការ ហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកតែម្តង។ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សំ កុសល កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ព្រោះទាំងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងសម្ងំស្ងៀមបណ្ដោយឲ្យលោក សំ កុសល មេគយខេត្តកោះកុង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ លើសនេះទៅទៀតលោក សំ កុសល តែងតែប្រើប្រាស់ឈ្មោះមេគយធំៗមួយចំនួននៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ដើម្បីគំរាមមិនឲ្យមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកោះកុង ធ្វើការតវ៉ា។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សំ កុសល មេគយខេត្តកោះកុង ឲ្យបានស៊ីជម្រៅ។ មានត
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។