ថៃឃាត់ខ្លួនពលករខ្មែរ៧០នាក់លួចឆ្លងដែនចូលទឹកដីគេដោយខុសច្បាប់
អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន៧០នាក់ (ប្រុស៣៦ នាក់)នៅពីរចំណុចផ្សេងៗគ្នាកាលពីថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ ២០២១ ។
យ៉ាងណាក៏ដោយបន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕
រូបភាព៖ ក្រសួងការបរទេស
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។