កម្ពុជា ទទួលបានមកវិញនូវវត្ថុបុរាណចំនួន៤ ពីសារមន្ទីរសិល្បៈ Denver អាមេរិក
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក, វត្ថុបុរាណខ្មែរចំនួន ៤រូប នឹងត្រូវប្រគល់មកកម្ពុជាវិញនាពេលខាងមុខនេះ។
រដ្ឋាភិបាលអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានដំណើរការក្ដីក្នុងតុលាការពាក់ព័ន្ធ នឹងសម្បត្តិវប្បធម៌ខ្មែរចំនួន ៤រូប ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក ។
វត្ថុបុរាណខ្មែរទាំង ៤នេះរួមមាន៖ ១.ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ២.ចម្លាក់ព្រះសូរ្យ ៣.ជួងសំរិទ្ធ ៤.ផ្តែរព្រះនារាយណ៍ផ្ទំ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។