ក្រសួងទេសចរណ៍ ឲ្យអភិបាលរាជធានី-ខេត្ត ត្រៀមរៀបចំបេីកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ២០២១
ក្រសួងទេសចរណ៍ ប្រាប់អភិបាលរាជធានី-ខេត្ត អំពីការត្រៀមបេីកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងក៏បានដាក់ចេញនូវប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីត្រៀមរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។