ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​Moderna , Pfizer , Johnson & Johnson​ចុះខ្សោយ​ក្រោយ​ការចាក់​៦​ខែ​

​ក្រុម​អ្នកស្រាវជ្រាវ​របស់​ម​ជ្ឈ​ម​ណ្ឌ​សុខាភិបាល​សាធារណៈ​Oakland មជ្ឈមណ្ឌល​សុខាភិបាល​ស្តីពី​អតីតយុទ្ធជន San Francisco និង​មជ្ឈមណ្ឌល វិទ្យាសាស្ត្រ​សុខាភិបាល នៃ​មហាវិទ្យាល័យ​តិច​សាស បាន​បើក​ការស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​ទៅលើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញថា វ៉ាក់សាំង​៣​ប្រភេទ គឺ Moderna , Pfizer , Johnson & Johnson មាន​ប្រសិទ្ធភាព​ចុះខ្សោយ​ក្រោយ​រយៈពេល​ចាក់​បាន​៦​ខែ​។​

​តាម​លទ្ធផល​ស្រាវជ្រាវ​ដែល​ប្រកាស​នៅលើ​ទស្សនា​វ​ដ្តី Science នា​ថ្ងៃទី ៥​ខែវិច្ឆិកា ទៅលើ​ក្រុម​ស្ម័​គ​ចិត្ត​ជាង ៥​សែន​នាក់ ដែល​បាន​ចាក់​គ្រប់​ចំនួន​ដូ​ស និង​ពលរដ្ឋ​៣​សែន​នា់​មិនទាន់​ចាក់​វ៉ាក់សាំង ។ លទ្ធផល​បង្ហាញ​ឲ្យ​ឃើញថា ប្រសិទ្ធភាព​វ៉ាក់សាំង បាន​ចុះខ្សោយ​ពី ៣៥%-៨៥% ក្រោយ​ការចាក់​ដូ​ស​ទី​ពីរ បាន ៦​ខែ​។​

​វ៉ាក់សាំង​ទាំង​៣​ប្រភេទ​ខាងលើ គឺមាន​ប្រសិទ្ធភាព​ការពារ​ដូចគ្នា​ក្នុងពេល​ដំបូង នៃ​ការប្រើប្រាស់ ប៉ុន្តែ​ក្រោយ​រយៈពេល​៦​ខែ ប្រសិទ្ធភាព​បាន​ផ្លាស់ប្តូរ​។ តាម​លទ្ធផល​ស្រាវជ្រាវ វ៉ាក់សាំង Moderna មាន​ប្រសិទ្ធភាព​ទប់ស្កាត់​កូ​វីដ​១៩ ៥៨% ក្រោយ​ការចាក់​៦​ខែ និង​ប្រសិទ្ធភាព​ដល់​ទៅ ៨៩% ក្រោយ​ការចាក់​បាន​៣​ខែ​។​

​ដូចគ្នា​នោះដែរ វ៉ាក់សាំង​ចាក់​គ្រប់​ចំនួន​ពីរ​ដូ​ស របស់​ក្រុមហ៊ុន Pfizer ក៏បាន​ថយ​ប្រសិទ្ធភាព ពី ៨៧%​នៅ​ដល់​តែ ៤៥%​ប៉ុណ្ណោះ ។​ចំណែក​វ៉ាក់សាំង Johnson & Johnson​ថយ​ប្រសិទ្ធ​ភាពខ្លាំង​ជាង វ៉ាក់សាំង​ទាំងពីរ​ខាងលើ ដោយ​ថយចុះ​ពី ៨៦%​នៅ​ដល់​តែ​១៣% ប៉ុណ្ណោះ​ក្រោយ​ការចាក់​បាន​៦​ខែ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close