សំបុក​សត្វ​កុក​ពាក់​អំបោះ​ចំនួន​៨​សំបុក ត្រូវបាន​រកឃើញ នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​

​នៅក្នុង​រដូវ​បន្ត​ពូជ​ឆ្នាំ​២០២១​នេះ សំបុក​សត្វ​កុក​ពាក់​អំបោះ ឫ សត្វ​កុក​កស​ចំនួន​៨​សំបុក (Asian Woolly neck stork) ត្រូវបាន​រកឃើញ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ក្រុមការងារ​អង្គការ BirdLife in Cambodia​។ ចំនួន​សំបុក​នេះ មានការ​កើនឡើង​បើ​ប្រៀប​នឹង​រដូវ​បន្ត​ពូជ​ឆ្នាំ​២០២០​។ កុក​ពាក់​អំបោះ​ចាប់ផ្តើម​បន្ត​ពូជ​ចាប់ពី​ខែ កុម្ភៈ ដល់​ខែឧសភា និង​ម្តងទៀត​ចាប់ពី​ខែសីហា ដល់​វិច្ឆិកា​។

​បក្សី​ប្រភេទ​នេះ​ត្រូវបាន​ចាត់​ចូល​ជា​ប្រភេទ​ជិត​រង​ការ​គម្រាមកំហែង (Near Threatened) ក្នុង​បញ្ជីរ​ក្រហម​របស់ IUCN Rest List ពិភពលោក​។ សត្វ​នេះ​ក្នុងចំណោម​សត្វ​ស្លាប​កំពុង​រង​ការគំរាមកំហែង​ទាំង​១០​ប្រភេទ​ដែល​បាន​ត្រូវ​គម្រោង​អង្គការ​BirdLife​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ធ្វើការ​អង្កេត​តាមដាន​ជាប្រចាំ​។

​អង្គការ​BirdLife សូម​សំណូមពរ​ដល់​ប្រជា​សហគមន៍ អជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ចូលរួម​ថែរក្សា​ការពារ​បក្សី​កំពុង​រង​ការគំរាមកំហែង​ឈានទៅ​ជិត​ផុត​ពូជ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ទាំងអស់គ្នា​ ដោយ​ទប់ស្កាត់​និង​មិន​ទ​ន្ទ្រា​ដី​ដែល​ធ្វើអោយ​បាត់បង់​ទីជម្រក មិន​យក​ពង​កូន និង​មិន​បង្ករ​ការរំខាន​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close