ចាប់ខ្លួនបាន​អ្នកទោស​ម្នាក់ទៀត ជា​មេក្លោង​ហែក​គុក នៅ​ខេត្តស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង​៖ អ្នកទោស​ម្នាក់​ទៀតហើយ ត្រូវ​កម្លាំង​សមត្ថកិច្ច ចាប់ខ្លួនបាន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ខណៈ​អ្នកទោស​ចំនួន ៣​នាក់​ផ្សេងទៀត កំពុង​តាម​ចាប់ខ្លួន​។



អ្នកទោស​ចំនួន ៧​នាក់ បាននាំគ្នា​ហែក​គុក​រត់គេចខ្លួន កាលពី​យប់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ហើយ​រហូតមក​ដល់ពេលនេះ ចាប់ខ្លួនបាន​មកវិញ​មាន​ចំនួន ៤​នាក់​។ ​អ្នកទោស​ដែល​ត្រូវ​ចាប់ខ្លួនបាន​មកវិញ​ម្នាក់ទៀត​នេះ ឈ្មោះ ចាក់​លី ចឺ​តា​លី ជាប់ទោស​មួយជីវិត ពីបទ​ជួញដូរ​គ្រឿងញៀន ជា​មេក្លោង​ផ្ដើមគំនិត​ហែក​គុក​រត់ចេញ​។​

​សូមបញ្ជាក់ថា អ្នកទោស​ចំនួន​៧​នាក់ នៅ​ខេត្តស្ទឹងត្រែង បាន​ហែក​គុក​រត់គេចខ្លួន នៅវេលា​ម៉ោងជាង​៣​ទៀបភ្លឺ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ខណៈ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដឹង​អ្នកទោស​វាយ​ជញ្ជាំង​ទម្លាយ​រត់គេចខ្លួន ដោយបាន​ប្រើប្រាស់​អាវុធ​បាញ់​ចំនួន ៤​គ្រាប់ ដើម្បី​គម្រាម​បញ្ឈប់ សកម្មភាព​រត់គេច​តែ​មិនអាច​រារាំង​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close