កម្ពុជា រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៦៣​នាក់ ខណៈ​ចំនួន​អ្នកស្លាប់​ថ្មី ៦​នាក់​

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ៦៣​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៦៧​នាក់ និង​មាន​អ្នកស្លាប់​ថ្មី ៦​នាក់​ទៀត កាលពី​ម្សិលមិញ​។

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ៦៣​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ៨​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​ថ្មី ៥៥​នាក់​។ រីឯ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៦​នាក់ ៤​នាក់ មិនបាន​ចាក់​វ៉ាក់សាំង​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១១៩ ៤២១​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ១១៥ ៧៩៧​នាក់ និង​អ្នកស្លាប់​កើនឡើង ២ ៨៥៦​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close