កម្ពុជា រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៥២​នាក់ ខណៈ​ចំនួន​អ្នកស្លាប់​ថ្មី ៥​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ៥២​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៥៥​នាក់ និង​មាន​អ្នកស្លាប់​ថ្មី ៥​នាក់​ទៀត កាលពី​ម្សិលមិញ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ៥២​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ៤​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​ថ្មី ៤៨​នាក់​។ រីឯ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៥​នាក់ ៤​នាក់ មិនបាន​ចាក់​វ៉ាក់សាំង​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១១៩ ៥៨៨​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ១១៥ ៩៧៩​នាក់ និង​អ្នកស្លាប់​កើនឡើង ២ ៨៧២​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close