អាជ្ញាធរ​ឥណ្ឌា ប្រកាស​បិទទ្វារ​សាលា ១​សប្តាហ៍ ដោយសារ​បំពុល​ខ្យល់​ខ្លាំង

អាជ្ញាធរ​ក្នុង​ក្រុង​ញ៉ូ​វ​ដេល្លី ( New Delhi ) ប្រទេស​ឥណ្ឌា បានប្រកាស​ពី​ការបិទទ្វារ​សាលារៀន ១​សប្តាហ៍ ខណៈដែល​គណៈ​គ្រប់​គ្រង់​ស្ថានភាព​បំពុលបរិស្ថាន នៅក្នុង​រដ្ឋធានី របស់​ឥណ្ឌា​មួយ​នេះ បាន​ព្រមាន​ពី​ការប៉ះពាល់​ខ្លាំង​ដល់​សុខភាព​។​

​មន្ត្រីជាន់ខ្ពស់​ប្រចាំ​ក្រុង​ដេល្លី លោក Arvind Kejriwal បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការបិទទ្វារ​សាលារៀន នឹងត្រូវ​ធ្វើឡើង ចាប់ពី​ថ្ងៃ​ចន្ទ ទី​១៥ វិច្ឆិកា ឆ្នាំ​២០២១ ដូច្នេះ​កុមារ នឹងមិន​ត្រូវ​ស្រូបយក​ខ្យល់ពុល តាមរយៈ​ការដកដង្ហើម​។​

​គួរ​បញ្ជាក់ថា ក្រុង​ញ៉ូ​វ​ដេល្លី មាន​ប្រជាជន រស់នៅ​សរុប​ប្រមាណ ២០​លាន​នាក់​។ ញ៉ូ​វ​ដេល្លី ត្រូវបាន​ចាត់ទុកថា ជា​ក្រុង​មួយ ក្នុងចំណោម​ក្រុង ត្រូវបាន​បំពុលបរិស្ថាន​ខ្លាំំ​ង​បំផុត​មួយ នៅលើ​ពិភពលោក ជាមួយនឹង​ការ​បំ​ភាយ​ឧស្ម័ន​ពុល ពី​រោងចក្រ និង​យានយន្ត និង​ផ្សែង ពី​ភ្លើង​កសិកម្ម ធ្វើឱ្យ​ខ្យល់​របស់​វា ទៅជា​ពណ៌​ប្រផេះ​រៀងរាល់​រដូវរងា​។​

​កាលពី ថ្ងៃ​សៅរ៍ ទី​១៣ វិច្ឆិកា កម្រិត នៃ​ភាគល្អិត PM2.5 – តូច​បំផុត និង​គ្រោះថ្នាក់​បំផុត ដែល​អាច​ចូលទៅក្នុង​ចរន្តឈាម – ឡើងដល់​300 នៅ​លើស​ន្ទ​ស្សន៍ គុណភាព​ខ្យល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close