ក្បួនព្យុហយាត្រា សព្វាវុធ​របស់​ក្រុម​តា​លី​បង់ ដែល​អាមេរិក​បន្សល់ទុក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​ក្រុម​តា​លី​បង់ បាន​ដង្ហែរ​ក្បួនព្យុហយាត្រា ដោយមាន​រថក្រោះ​រថពាសដែក​ផលិត​ដោយ​អាមេរិក និង​ឧទ្ធម្ភាគចក្រ របស់​រុស្ស៊ី ដែល​ក្រុម​តា​លី​បង់​គ្រប់គ្រង​។ សកម្មភាព​ខាងលើ​បង្ហាញ​ឲ្យ​ឃើញថា ការប្រែប្រួល​របស់​កម្លាំង​តា​លី​បង់ ពី​ទាហាន​បះបោរ​ទៅជា​ទាហាន​ការពារ​ប្រទេស ដែលមាន​អាវុធ​ទំនើបៗ របស់​អាមេរិក​។

​នៅក្នុង​ពី​ធី​ដង្ហែរ​ក្បួនព្យុហយាត្រា ដោយមាន​រថពាសដែក​រាប់សិប​គ្រឿង​ប្រភេទ M117 ផលិត​ដោយ​អាមេរិក ដង្ហែរ​ក្បួន​នៅក្នុង​ទីក្រុង​កា​ប៊ុល និង​ឧទ្ធម្ភាគចក្រ MI-17​ផលិត​ដោយ​ប្រទេស​រុស្ស៊ី ហោះហើរ​នៅលើ​អាកាស ។ ទាហាន​តា​លី​បង់​ជាច្រើន​បាន​ប្រើប្រាស់​កាំភ្លើង M4 របស់​អាមេរិក​ផងដែរ ។​

​ភាគច្រើន​អាវុធ​ដែល​ក្រុម​តា​លី​បង់​ប្រើប្រាស់​នាពេលនេះ​គឺ​អាមេរិក​បា​នស​ន្ស​ល់​ទុក​ឲ្យ​រដ្ឋាភិបាល​ចាស់​នៅ​ទីក្រុង​កា​ប៊ុល ដើម្បី​បង្កើន​កម្លាំង​ប្រយុទ្ធប្រឆាំង​និង​ក្រុម​តា​លី​បង់​។ ប៉ុន្តែ​នៅ​ថ្ងៃទី ១៥​ខែសីហា​ឆ្នាំ​២០២១ ក្រុម​តា​លី​បង់​បាន​ដណ្តើម​គ្រប់គ្រង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងស្រុង​។​

​តាម​របាយការណ៍ ក្នុង​រយៈពេល​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០១៧ អាមេរិក​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​២៨ ពាន់​លាន​ដុល្លារ ដើម្បី​បំពាក់អាវុធ​ដល់​កម្លាំង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងនោះ​មាន​រថពាស់ដែក យន្តហោះ​ចម្បាំង​…​។ ក្នុងពេលដែល​អាមេរិក​ចាក់ចេញ បាន​បំផ្លាញ​យន្តហោះ​៧០​គ្រឿង រថយន្ត​គ្រោះ​រាប់សិប​គ្រឿង ប្រព័ន្ធ​ការពារ​ដែនអាកាស មុនពេល​ដក​ទាហាន​ចេញពី ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close