កម្រិតទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្រិតប្រកាសអាសន្នហើយ, សូមពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់
ខេត្តពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅក្រុងពោធិ៍សាត់ ដោយគិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានហក់ឡើងជាបន្តបន្ទាប់ គឺឡើងដល់កម្ពស់៥.០៦ម៉ែត្រហើយ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ)។ នេះបើតាមការបញ្ជាក់របស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់។
ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់បច្ចុប្បន្នមានកម្ពស់ ៥.០៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ) រីឯស្ទឹងក្រវាញមានកម្ពស់ ៣.៤៩ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែងមានកម្ពស់ ២.៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។
សូមអានសេចក្តីប្រកាសខាងក្រោម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។