ក្ងោក កំពុង​រស់នៅ​ក្នុងព្រៃ នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​រ​នូ​ស​ខ្ញែ​ង

​ក្ងោក​កំពុង​រស់នៅ​ក្នុងព្រៃ​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​រ​នូ​ស​ខ្ញែ​ង នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្ថិតក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌល់គិរី​។ ទេសចរ អាចមក​ឃើញ​ក្ងោក​ទាំងនេះ​បាន​ដូចគ្នា​។​

​យោងតាម​សៀវភៅ​សម្បត្តិ​ធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បោះ​ពុ​ម្ភ​ដោយ​ក្រសួងបរិស្ថាន ក្ងោក​ជា​បក្សី​មាឌធំ មាន​សម្រស់​ដ៏​ស្រស់ស្អាត​នៅលើ​ផែនដី​។ អម្បូរ​សត្វ​ក្ងោក​បៃតង ជា​ប្រភេទ​សត្វ​កម្រ​មួយ​ប្រភេទ កំពុង​ទទួល​ការ​គម្រាមកំហែង​ដល់​ពូជពង្ស​នៅ​ភពផែនដី​។

​ក្ងោក តែងតែ​រស់​នៅលើ​ដើមឈើ​ខ្ពស់ៗ តែ​វា​មករក​ចំណី​នៅលើ​ដី តាម​គម្ពោត​ព្រៃ វាលស្មៅ​នៅតាម​ចន្លោះ​ព្រៃ ឬ​ជុំវិញ​មាត់​ត្រពាំង ដងអូរ ស្ទឹង តាម​វាលស្រែ ចំការ​នៃ​តំបន់​ព្រៃភ្នំ​។​

​សូមបញ្ជាក់ថា ក្ងោក តែង​រកស៊ី​ចំណី​ជា​គ្រាប់​ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយ​រុក្ខជាតិ​ខ្ចីៗ ផ្លែឈើ និង​សត្វល្អិត​ជា​អាហារ​៕​
https://www.facebook.com/314699302002531/videos/475931023744122

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close