អាជ្ញាធរខេត្ត​បាត់ដំបង ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​រុក្ខ​គី​រី​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ អាជ្ញាធរខេត្ត​បាត់ដំបង បាន​ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ដែល​បាន​កើតឡើង នៅក្នុង​ឃុំ​បាសាក់​ស្រុក​រុក្ខ​គី​រី​។

​សូម​ជម្រាបជូន​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ ជាហេតុ​បង្កឱ្យមាន​កំពស់​ទឹក​ហក់​ឡើង​ខ្ពស់ ហើយ​បាន​បណ្តាលឱ្យមាន​ជំនន់​ទឺ​ក​ភ្លៀង ល​លិចលង់​លំនៅឋាន​ប្រជា​ពល រដ្ឋ​ក្នុងភូមិ​ឈូក ភូមិ​កំ​រ៉ែ​ង និង​ភូមិ​ច្រាំង​ខ្ពស់ ឃុំ​បាសាក់ ស្រុក​រុក្ខ​គី​រី អស់​ជាច្រើន​ខ្នង និង​ត្រូវ​នាំ​ជម្លៀស​ពួកគាត់​ទៅកាន់​ទីទួល​សុវត្ថិភាព​។

​រហូតមកដល់​ពេលនេះ ស្ថានភាព​ទឹក​នៅ​ប៉ែក​ខាងលើ​អាង​ស្តុក​ទឹក​បាសាក់ ហាក់​មាន​ស្ថានភាព​ស្រក​ចុះ​បន្តិច​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close