ប្រធានាធិបតី​ហ្វីលីពីន ប្តូរ​ចិត្ត​ថា នឹង​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​វិញ ក្រោយ​ចប់​អាណត្តិ​

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាលពីពេល​ថ្មីៗ​នេះ បានដាក់​ពាក្យសុំ​ឈរឈ្មោះ​ជា​បេក្ខជន សមាជិក​ព្រឹទ្ធសភា សំរាប់​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ ដោយ​បោះបង់​គំនិត​ចូលនិវត្តន៍​ពី​នយោបាយ​នៅពេល​ចប់​អាណត្តិ​។​

​មុខតំណែង​ជាង ១៨០០០ នឹងត្រូវ​ដាក់​សំរាប់​ការបោះឆ្នោត​ប្រកួតប្រជែង​យក​នៅក្នុង​ការបោះឆ្នោត ថ្ងៃទី​៩​ឧសភា ឆ្នាំ​២០២២ រួមមាន​តំណែង​ប្រធានាធិបតី អនុ​ប្រធានាធិបតី សមាជិក​ព្រឹទ្ធសភា​ពាក់កណ្តាល ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​២៤​រូប សភា​ជាង ៣០០​អាសនៈ​ព្រមទាំង​មុខតំណែង​ខេត្ត​ក្រុង និង​មូលដ្ឋាន​។​

​ពីដំបូង​ឡើយ លោក​មាន​ផែនការ​ចុះឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី តែ​ពួក​អ្នកជំនាញការ​ច្បាប់​និយាយថា វា​ខុស​នឹង​ច្បាប់​ដែល​កំហិត​ប្រធានាធិបតី​អោយ​កាន់តំណែង​តែ​១​អាណត្តិ​៦​ឆ្នាំ ហើយ​អនុ​ប្រធានាធិបតី​អាច​ចូល​ជំនួស​ប្រធានាធិបតី​ក្នុងករណី​ប្រធានាធិបតី​ស្លាប់​ឬ​អសមត្ថភាព​ដោយ​ហេតុផល​ណាមួយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close