ថៃ​៖ វិស័យ​ទេសចរណ៍ អាចជួយ​ស្តា​សេដ្ឋកិច្ច​ឡើងវិញ​

ការិយាល័យ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ (NESDC) របស់​ប្រទេស​ថៃ​បានប្រកាស​ថ្មីៗ​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​ធ្លាក់ចុះ ០,៣​ភាគរយ​នៅក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំនេះ ប៉ុន្តែ​ការិយាល័យ​មួយ​នេះ​បានបង្ហាញ​ក្តីសង្ឃឹម​ចំពោះ​ការ​ស្តារឡើងវិញ​តាមរយៈ​វិស័យ​ទេសចរណ៍​។​

​វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច​។ វិស័យ​សេវាកម្ម​ម្ហូបអាហារ និង​កន្លែង​ស្នាក់​នៅបាន​ធ្លាក់ចុះ ១៨,៦​ភាគរយ​នៅក្នុង​ខែកក្កដា​ដល់​ខែកញ្ញា​។
​ការ​រឹតបន្តឹង​ចំពោះ​ការធ្វើដំណើរ​ដោយសារ​ជំងឺ​រាតត្បាត​បានធ្វើឱ្យ​ចំនួន​អ្នក​ទៅ​ទស្សនា​ប្រទេស​ថៃ​មានការ​ធ្លាក់ចុះ​ពី ៤០​លាន​នាក់​កាលពី​ក្នុង​ឆ្នាំ​២០១៩ មក​នៅត្រឹមតែ ៧៣ ០០០​នាក់​ក្នុង​រយៈពេល​ប្រាំបី​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​។​

​ការបន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ រួមជាមួយ​នឹង​ការវិល​ត្រឡប់មក​បន្តិច​ម្តងៗ​របស់​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​រួចរាល់​ចាប់តាំងពី​ថ្ងៃទី​១ ខែវិច្ឆិកា បានធ្វើឱ្យ​ប្រទេស​ថៃ​មានសង្ឃឹម​សម្រាប់​កំណើន ១,២​ភាគរយ​នៅក្នុង​ឆ្នាំនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close