ប្រជាជនអាហ្វហ្គានីស្ថាន រាប់ពាន់គ្រួសារ កំពុងធ្លាក់ក្នុងភាពក្រីក្រ!

បរទេស៖ អង្គការសហប្រជាជាតិកំពុងប្រកាសអាសន្នសម្រាប់អាហ្វហ្គានីស្ថាន ខណៈដែល ២២ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសនេះរួចទៅហើយបានកៀកទៅជិតគ្រោះទុរភិក្ស ហើយ ៣៦ភាគរយទៀតប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ស្របពេលគ្រួសាររាប់ពាន់កំពុងស្រេកឃ្លាន។

សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានកំពុងជួបការលំបាករួចទៅហើយ មុនពេលការកាន់កាប់អំណាចជាថ្មីរបស់ក្រុមតាលីបង់ ប៉ុន្តែបន្ទាប់ពីការផ្លាស់ប្តូរអំណាចរួចមក ជំនួយអន្តរជាតិ និងសេវាកម្មផ្សេងទៀតត្រូវបានបញ្ឈប់។
ឥឡូវនេះ គ្រួសារជាច្រើនកំពុងតម្រង់ជួរសម្រាប់អាហារ និងសាច់ប្រាក់ពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និងស្វែងរកវិធីធ្វើការ ទទួលបានអាហារ និងការស្នាក់នៅយ៉ាងកក់ក្តៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។