ប្ដីប្រពន្ធឈ្លោះប្រកែកគ្នាដុតចង្ក្រាន រាលឆេះផ្ទះខ្លួនឯង និងផ្ទះអ្នកជិតខាងខ្ទេច
នៅវេលាម៉ោងប្រមាណជាង១១យប់ ជិតរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្រោយពីប្តីប្រពន្ធមួយគូបានឈ្លោះគ្នា រួចក៏ដុតចង្រ្កាន ហើយក៏រាលឆេះផ្ទះ ។
យោងតាមរបាយការណ៍សមត្ថកិច្ច ករណីអគ្គិភ័យកាលពីយប់មិញនេះ បណ្តាលឲ្យខូចខាតផ្ទះទំហំ (៥ម៉ែត្រ×១៥ម៉ែត្រ) រួមសំភារះប្រើប្រាស់អស់ទាំងស្រុងហើយរាលដាលឆេះដល់ផ្ទះអ្នកជិតខាងអស់ទាំងស្រុង ទំហំ (៧ម៉ែត្រ×១៧ម៉ែត្រ ) ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ឲ្យរលត់វិញនៅវេលាម៉ោងជិត១២រំលងអធ្រាត្រ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។