ទោះ​មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង តែ​អាមេរិក និង​មិន​រិត​ត្បិត​ក្នុងឱកាស​ចូលឆ្នាំ​សកល​

​ក្នុងពេល​នេះដែរ ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អឺរ៉ុប មាន​គម្រោង​អនុវត្ត​វិធានការ​រិត​ត្បិត​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ជាច្រើន​កើតឡើង​។ ក្នុងពេល​នេះដែរ​រដ្ឋាភិបាល​អាមេរិក មិនមាន​គម្រោង​រិត​ត្បិត ឬ​បិទ​ប្រទេស​នោះឡើយ​។​

​លោក Jeff Zients មន្ត្រី​សេត​វិមាន ទទួលបន្ទុក​ទប់ស្កាត់​ការឆ្លង​កូ​វីដ ១៩ បាន​បញ្ជាក់ថា នឹង​មិនមាន​ការបិទ​ប្រទេស​ជាថ្មី​ក្នុងការ​ទប់ស្កាត់​ឆ្លង​រាលដាល​កូ​វិដ​១៩ ទៀតឡើយ​។ ប៉ុន្តែ​អាមេរិក​នៅតែ​បន្ត​រក្សា​ការពាក់​ម៉ាស់​ដើម្បី​ទប់​ស្កាត​ការឆ្លង​រាលដាល​កូ​វីដ​១៩ នៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង​ខ្ពស់ ។​

​ពាក់ព័ន្ធ​ការឆ្លង​កូ​វីដ ១៩ នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ៧៤,១៥៦​នាក់​ទៀត បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ៥១៦​នាក់ បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​មា​នក​ររ​ណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់ ៤៨,៧៤៨,៥៥៧​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៧៩៤,៨៦៤​នាក់ និង​ជាសះស្បើយ​ឡើង​សរុប ៣៨.៦៣​លាន​នាក់​។ សម្រាប់​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​គឺជា​ង ៣៣២​លាន​នាក់​។​

​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​សហរដ្ឋអាមេរិក (CDC) បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា អត្រា​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​សហរដ្ឋអាមេរិក បាន​កើនឡើង​រហូតដល់ ១៨% នៅក្នុង​រយៈពេល មួយ​សប្តាហ៍​កន្លងទៅនេះ ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​ជា​មធ្យម​ជាង ៩២,០០០​នាក់​ក្នុង​មួយថ្ងៃ ខណៈ​អត្រា​ស្លាប់​វិញ ក៏មាន​កម្រិត​ខ្ពស់​ផងដែរ​។​

​គិត​ត្រឹម​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ចំនួន​ជាង ៤៥៣​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ២៣០.៧២​លាន​នាក់ (៧០% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​យ៉ាងហោចណាស់ ១​ដូ​ស​, ១៩៥​លាន​នាក់ (៥៩.២% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស និង ៣៦​លាន​នាក់ (១០.៩% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​ដូ​ស​ជំរុញ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close