ទីក្រុងSanta Cruzរដ្ឋកាលីហ្វ័រញ៉ា អនុម័តច្បាប់ពាក់ម៉ាស់ អ្នកមិនគោរពនឹងជាប់គុក ឬពិន័យជាប្រាក់

មន្ត្រីទីក្រុង Santa Cruz ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក បានអនុម័តច្បាប់យ៉ាងតឹងតែង ដោយពលរដ្ឋនៅក្នុងទីក្រុងនេះគឺត្រូវតែពាក់ម៉ាស់ជាប្រចាំ ទាំងនៅក្នុងទីសាធារណៈកន្លែងធ្វើការ ហើយបើមិនពាក់ម៉ាស់នោះអាចត្រូវជាប់គុក ឬពិន័យជាប្រាក់ ។

ការអនុម័តច្បាប់ខាងលើ ក្រោយពេល មានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់នៅក្នុងទីក្រុង Santa Cruz ។ ពលរដ្ឋដែលចាក់វ៉ាក់សាំងគ្រប់ចំនួនហើយក្តីក៏ត្រូវតែពាក់ម៉ាស់ផងដែរពេលចេញពីផ្ទះ ។ មន្ត្រីក្នុងទីក្រុងបានស្នើដល់ពលរដ្ឋ លើកលែងតែពេលហូបបាយប៉ុណ្ណោះទើបមិនពាក់ម៉ាស់ ក្រៅពីនេះពាក់ទាំងអស់។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៦,០១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៣៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
នៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៨,៨៣៥,២១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៦,២១៧នាក់ ។អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺនៅសហរដ្ឋអាមេរិក បានថ្លែង ថា ភាគច្រើននៃប្រជាជនអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ពួកគេគួរតែប្រញាប់ប្រញាល់ទៅទទួលការចាក់ «ដូសជំរុញ» បន្ថែមទៀត ហើយដូសជំរុញនេះ អាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ប្រទេសនេះ ក្នុងការកំណត់អំពីអ្នកដែលបានចាក់វ៉ាក់សាំង «ពេញលេញ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។