សមត្ថកិច្ច​កម្ពុជា​-​ឡាវ បង្ក្រាប​គ្រឿងញៀន ១០​កា​រ៉ុង នៅ​ខេត្តស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖ កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ការពារ​ព្រំដែន​ខ្មែរ​-​ឡាវ បាន​ចុះ​រឹបអូស​គ្រឿងញៀន​បាន​ចំនួន ១០​កា​រ៉ុង ស្មើនឹង ១៧០​ដុំ នៅ​ចំណុច​កោះ​ល្ង ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ដែល​ក្រុម​បក្ខពួក​គ្រឿងញៀន បាន​យក​ចេញពី​កោះ​ស្តាំ ស្រុក​មឿង​ខូង ប្រទេស​ឡាវ​។​

​ករណីនេះ ជនល្មើស​បាន​រត់គេច​ចូល​ព្រៃ​បាត់អស់ ដោយ​បន្សល់ទុក​តែ​ទូក និង​គ្រឿងញៀន​នៅនឹងកន្លែង​។​

​បច្ចុប្បន្ន​គ្រឿងញៀន​ទាំងនេះ ត្រូវបាន​យកមក​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close