សិទ្ធិសេរីភាព​របស់​ស្ត្រី នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាន់តែ​បាត់បង់​

​នៅពេល​នេះដែរ​ក្រុម​តា​លី​បង់ បានចេញ​ច្បាប់​ហាមប្រាម​ស្ត្រី​ចូលរួម​នៅក្នុង​វិស័យ​សី​ល្បៈ ការសំដែង …​។ រដ្ឋាភិបាល​តា​លី​បង់ បានចេញ​ច្បាប់​ហាមប្រាម​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ក្នុងប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងនោះ​មាន​ទាំង​ការសម្តែង​ភាពយន្ត​គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ស្ត្រី ចូលរួម នោះឡើយ​។ ចំណែក​ស្ត្រី​នៅក្នុង​ប្រទេស​នេះ​គឺ​ត្រូវតែ​ពាក់​ស្បៃ​គ្រប់​ក្បាល​មុខ ដូចដើម​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​តា​លី​បង់​បាន​បញ្ជាក់ថា ក្រសួង​សីលធម៌ បានចេញ​ច្បាប់​៩ យ៉ាង ក្នុងនោះ​ផ្តោត​សំខាន់​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ មិនត្រូវ​ដើរ​ផ្ទុយ​ពី​គោលការណ៍​នោះឡើយ​។ សកម្មភាព​ខាងលើ បាន​បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ដល់​សហគមន៍​អន្តរជាតិ​ពី​ការរំលោភ​សិទ្ធិ​ស្ត្រី ខុសពី​អ្វីដែល​ក្រុម​តា​លី​បង់​បាន​សន្យា​។​

​បើទោះបី​ក្រុម​តា​លី​បង់​បាន​ខិតខំ​ដើម្បី​ធានា​ដោយ​បើក​ជំហរ​លើ​លិ​ស្ធិ​ស្ត្រី ក្រោយ​ការឡើង ដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០២១​។ ក្រុម​តា​លី​បង់​បាន​សន្យា​ចែក អំណាច​ដល់​ស្ត្រី ប៉ុន្តែ​ក្រោយ​កាន់អំណាច​គឺ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ចូលរួម​រដ្ឋាភិបាល​ឡើយ​។​

​សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ជាច្រើនលើក ដល់​រដ្ឋា​ភី​បា​លតា​លី​បង់​គោរព​សិទ្ធិ​ស្ត្រី ប៉ុន្តែ​ក្រុម​នេះ​មិនបាន​អនុវត្ត​នោះឡើយ​។ បច្ចុប្បន្ន​តា​លី​បង់​កំពុង​ប្រឈម​នឹង បញ្ហា​កង្វះ​ស្បៀងអាហារ​យ៉ាងខ្លាំង​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close