ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរគ្រឿងញៀន
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខសួនវឌ្ឍនៈ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះ ប៉ាយ ឡៃហេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិឳឡឹក ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ (មានផ្ទុកសារធាតុញៀន)។ ២-ឈ្មោះ យឹម រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ ស្នាក់នៅភូមិអូសពោធិ៍ ឃុំរំទុំ ស្រុករវៀង ខេត្តព្រះវិហារ (មានផ្ទុកសារធាតុញៀន)។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់ធំល្មម, ម៉ូតូម៉ាកណិច ពណ៌ទឹកមាស ពាក់ផ្លាកលេខបន្ទាយមានជ័យ 1S-4782, ប័ណ្ណសម្គាល់យានយន្តមួយសន្លឹក, លិខិតលក់ទិញម៉ូតូ ចំនួន០១សន្លឹក, កាតចាក់វ៉ាក់សាំងកូវីត-១៩ ចំនួន០១សន្លឹក។
បច្ចុប្បន្នជនសង្ស័យទាំងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។