NASA បាញ់​បង្ហោះ​យានអវកាស DART ទៅ​ទី​អវកាស ដើម្បី​ការពារ​ផែនដី​ពី​អាចម៍ផ្កាយ​

​កាលីហ្វ័រ​ញ៉ា​៖ បេសកកម្ម DART របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ត្រូវបាន​បាញ់​បង្ហោះ​កាលពី​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ (​ម៉ោង​ក្នុង​តំបន់​) ចេញពី​មូលដ្ឋានទ័ព​អវកាស វ៉ាន​ដិ​ន​បឺ​ក ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដោយ​ប្រើប្រាស់​គ្រាប់​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX​។

​គោលដៅ​របស់​យានអវកាស DART គឺជា​អាចម៍​ឈ្មោះថា ឌី​ម័​រ​ហ្វូ​ស (Dimorphos) ដែលមាន​មាន​អង្កត់ផ្ចិត ១៦០​ម៉ែត្រ ហើយ​គោចរ​ជុំវិញ​អាចម៍ផ្កាយ​មួយទៀត​ឈ្មោះថា ឌី​ឌី​ម៉ូ​ស (Didymos) ដែល​ធំ​ជាង​វា​ប្រហែល ៥​ដង​។ អាចម៍ផ្កាយ​ទាំងពីរ មិន​បង្ក​ការគំរាមកំហែង​ដល់​ផែនដី​ទេ ប៉ុន្តែ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការសាកល្បង ពីព្រោះថា​ពួកវា​នៅ​មិនសូវ​ឆ្ងាយ​ខ្លាំង​ពី​ផែនដី និង​ដោយសារតែ​ប្រព័ន្ធ​អាចម៍ផ្កាយ​ភ្លោះ​បែបនេះ ងាយស្រួល​ក្នុងការ​តាមដាន​លទ្ធផល​នៃ​ការធ្វើ​តេស្ត​។

​ការធ្វើ​តេស្ត​នេះ​ត្រូវបាន​រចនា​ឡើង ដើម្បី​ជួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្វែងយល់ថា តើ​ត្រូវការ​កម្លាំង​ច្រើន​កម្រិតណា ដើម្បី​អាច​រុញច្រាន​អាចម៍ផ្កាយ​មួយ ឲ្យ​ងាក​ចេញពី​គន្លង​គោចរ​ដើម​របស់​វា ក្នុងករណី​ដែល​នៅ​ថ្ងៃ​ណាមួយ ភព​របស់​យើង​ត្រូវ​ពួកវា​សំដៅ​មក​ចំ​។​

​យានអវកាស DART ត្រូវគេ​រំពឹងថា នឹង​ទៅដល់​គោលដៅ​នៅ​ចន្លោះ​ខែកញ្ញា​-​តុលា ឆ្នាំ​២០២២ ហើយ​វា​នឹងត្រូវ​បំ​បុក​ខ្លួន​ជាមួយ​អាចម៍ផ្កាយ ឌី​ម័​រ​ហ្វូ​ស ក្នុង​ល្បឿន ២៤,០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្រោម​គោលបំណង​ផ្លាស់ប្តូរ​គន្លង​គោចរ​របស់ ឌី​ម័​រ​ហ្វូ​ស នៅ​ជុំវិញ ឌី​ឌី​ម៉ូ​ស​៕

In this image provided by NASA, a SpaceX Falcon 9 rocket with the Double Asteroid Redirection Test, or DART, spacecraft onboard, sits during sunrise, Tuesday, Nov. 23, 2021, at Space Launch Complex 4E, Vandenberg Space Force Base, Calif. The A spacecraft is scheduled to launch Tuesday night on a collision course with an asteroid in the first test of whether Earth can be protected from a potentially disastrous impact by slightly altering the trajectory of a space rock. (Bill Ingalls/NASA via AP)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close