កម្ពុជា នឹងមាន​សារមន្ទីរ​អូឡាំពិក​ថ្មី​មួយ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

​ភ្នំពេញ​៖ យោងតាម​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ា​ត់ ចំរើន​កាលពីដើម​ស​បា្​ត​ហ៍​កន្លងទៅ បាន​បញ្ជាក់ថា សារមន្ទីរ​អូឡាំពិក​ថ្មី​មួយ នឹង​កើតមាន​នៅក្នុង​សំណង់​ប្រវត្តិសាស្ត្រ​កីឡា​ថ្មី​របស់​កម្ពុជា គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក តេ​ជោ នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​ការរៀបចំ​សារមន្ទីរ​អូឡាំពិក​នេះ ក្រោម​ជំនួយ​របស់​ក្រុម ប្រឹក្សា កីឡា​អូឡាំពិក​អាស៊ី​។​

​លោក វ៉ា​ត់ ចំរើន មាន​ប្រសា​ស៍​ថា នៅក្នុង​បេសកកម្ម​អន្តរជាតិ​នេះ គឺ​ទី​១-​កម្ពុជា​បាន​ចូលរួម​មហាសន្និបាត ក្រុម ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ក្នុងនាម​ជា​សមាជិក​ពេញសិទ្ធិ​។ ទី​២-​គឺ​កម្ពុជា​ទទួលបាន​សិទ្ធិ​ជា​ផ្លូវការ ក្នុងការ ទទួល រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី (ASIAN YOUTH GAMES) លើក​ទី​៥ នា​ឆ្នាំ​២០២៩​។ ទី​៣-​គឺ​កម្ពុជា​ទទួលបាន​ជំនួយ​មួយចំនួន​លើ​ផ្នែក​អប់រំ​ស្មារតី​អូឡាំពិក ដោយ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី បាន សម្រេច ផ្តល់ជំនួយ​កសាង​សារមន្ទីរ​អូឡាំពិក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​មជ្ឈមណ្ឌល អូឡាំពិក​ដ៏ ធំ​មួយ ផ្ទុក​នូវ​ឯកសារ​ប្រវត្តិ នៃ​ចលនា​អូឡាំពិក​ជាតិ ហើយក៏​ជា​កន្លែង​ប្រមូល​តាំង​បង្ហាញ​សម្រាប់ ការស្រាវជ្រាវ នូវ ឯកសារ​កីឡា​ធំៗ អ្នកល្បី​ល្បាញ​នៅលើ​ពិភពលោក​ផងដែរ​។
​នេះ​គឺជា​លទ្ធផល​ធំៗ​ចំនួន​៣ ដែល​កម្ពុជា​ទទួល បាន​ពី​អង្គ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី លើក​ទី​៤០ ប្រចាំឆ្នាំ​២០២១​។​

​លោក វ៉ា​ត់ ចំរើន បាន​ចាត់ទុកថា «​នេះ​ជា​បេសកកម្ម​ជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់ និង​ជាម​ហា​កិត្តិយស​របស់​ព្រះ រាជា ណា​ចក្រ​កម្ពុជា ក្រោម​ចក្ខុវិស័យ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ដែល​អនុញ្ញាតឱ្យ​គណៈប្រតិភូ​កីឡា​កម្ពុជា ចូលរួម​ក្នុង​បេសកកម្ម​នាពេលនេះ​ទទួលបាន​លទ្ធផល​ជោគជ័យ ប្រកបដោយ​មោទនភាព​បំផុត​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close