អាមេរិក បញ្ជូនវ៉ាក់សាងកូវីដជាង ៤លានដូសទៀត ទៅវៀតណាម

អាមេរិក៖ អាមេរិក កំពុងបញ្ជូនវ៉ាក់សាំងកូវីដចំនួន ៤.១លានដូសទៀត ជូនចំពោះប្រទេសវៀតណាម នាំឲ្យជំនួយវ៉ាក់សាំងអាមេរិកបរិច្ចាគឲ្យវៀតណាមកើនដល់ ជាង១៧លានដូសហើយ។

មន្ត្រីសេតវិមានបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា វ៉ាក់សាំងប្រភេទ Pfizer ចំនួន៤,១៤៩,៩៩០ ដូសបាននិងកំពុងបញ្ជូនទៅវៀតណាម ដោយសហរដ្ឋអាមេរិក នាំឲ្យវ៉ាក់សាំងអាមេរិកជូនវៀតណាមបានកើនដល់ ១៧,៥៨៩,១១០ដូសហើយ។
ប្រភពថា វ៉ាក់សាំងទាំងជាង៤លានដូសនេះបានចាប់ផ្តើមបញ្ជូនចេញពីអាមេរិក កាលពីថ្ងៃទី២៤ វិច្ឆិកា។
វៀតណាម ដែលមានប្រជាពលរដ្ឋសរុបប្រមាណ៩៦លាននាក់ បច្ចុប្បន្ននេះ មានអ្នកកើតកូវីដ១៩ កើនដល់ ១.១៤លាននាក់ហើយ និងស្លាប់ច្រើនជាង២៤០០០នាក់ គិតត្រឹមថ្ងៃទី២៤ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។