ស្លាប់​៣១​នាក់​ពេល​ព្យាយាម​ភៀសខ្លួន​តាម​ដែនទឹក​ពី​បារាំង​ទៅ​អង់គ្លេស​

​មន្ត្រី​បារាំង​បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា ថា​មាន​ជនភៀសខ្លួន ៣១​នាក់​ស្លាប់ ពេល​ទូក​របស់​ពួកគេ​លេច​នៅ​តំបន់​សមុទ្រ​ជិត​កំពង់ផែ Calais ក្នុងពេល​ព្យាយាម​ភៀសខ្លួន​ពី​ប្រទេស​បារាំង​ទៅកាន់​ប្រទេស​អង់គ្លេស​។​

​មន្ត្រី​បារាំង​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន ឧទ្ធម្ភាគចក្រ​និង​ក្រុម​ជួយ​សង្គ្រោះបាន​ទៅកាន់​កន្លែងកើតហេតុ ហើយ​បាន​ជួយ​ស្រង់​មនុស្ស​ជាច្រើនលើក​ពី​លើក​ទឹក ក៏ដូចជា​សាកសព​។ ប៉ូលិស​បារាំង​បាន​បញ្ជាក់ថា មាន​មនុស្ស ៥០​នាក់​ជិះទូក​ភឿ​ស​ខ្លួន ពី​តំបន់ Dunkirk ភាគ​ខាងកើត​កំពុងផែ Calais ទៅកាន់​អង់គ្លេស​។​

​ប្រធានាធិបតី​បារាំង​លោក​ម៉ា​ក្រុង ក៏បាន​ប្រកាសថា នឹង​ស្វែងរក​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ហេតុ​ការ​ខាងលើ ។ លោក​ម៉ា​ក្រុង​ប្រកាសថា នឹងមិន​ទុក​ឲ្យ​ច្រក​សមុទ្រ Manche ក្លាយទៅជា «​ទី​បញ្ចុះសព​»​នៃ​ជនភៀសខ្លួន​ឡើយ​។​

​សោដនា​កម្មនេះ បាន​បណ្តាលឱ្យមាន​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត ចាប់តាំងពី​ឆ្នាំ​២០១៨ នៅពេលដែល​ជនអន្តោប្រវេសន៍​បានចាប់ផ្តើម ប្រើប្រាស់​ទូក​ធំៗ​របស់​ពួកគេ ដើម្បី​ធ្វើដំណើរ​តាមផ្លូវ​ទឹក​។ វា​កើតឡើង​នៅពេលដែល​ភាព​តានតឹង បាន​កើនឡើង​រវាង​ទីក្រុង​ឡុង​ដ៍ និង​ប៉ារីស ជុំវិញ​បញ្ហា​ចរាចរណ៍​តាមផ្លូវ​ទឹក និង​ច្បាប់​នេសាទ​ជាដើម​។​

​បើតាម​អាជ្ញាធរ​បារាំង មនុស្ស​យ៉ាងហោចណាស់ ៣១,៥០០​នាក់ បាន​ព្យាយាម​ចាកចេញ​ពី​ប្រទេស​បារាំង ទៅកាន់​ចក្រភព​អង់គ្លេស ចាប់តាំងពី​ដើមឆ្នាំ ២០២១ មកម្ល៉េះ ហើយ​មនុស្ស ៧,៨០០​នាក់ ត្រូវបាន​ជួយសង្គ្រោះ​នៅឯ​សមុទ្រ ក្រោយ​ការធ្វើដំណើរ​របស់​ពួកគេ​ជួប​គ្រោះថ្នាក់ ហើយ​តួលេខ​បាន​កើនឡើង​ទ្វេដង គិត​ចាប់តាំងពី​ខែសីហា​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close