១ថ្ងៃម្សិលមិញ! បង្ក្រាបគ្រឿងញៀន ១៩ករណី ឃាត់ខ្លួនមនុស្ស ៤៩នាក់
ភ្នំពេញ៖ ជនសង្ស័យចំនួន៤៩នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៩ករណីទូទាំងប្រទេស នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ។

ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៩នាក់ រួមមាន ៖ +ជួញដូរ ១៤ករណី ឃាត់ ២៣នាក់ និងប្រើប្រាស់ ៥ករណី ឃាត់ ២៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែវិច្ឆិកា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៥០,៥៩ក្រាម និង២កញ្ចប់តូច ។ -អ៊ិចស្តាស៊ី(mdma) = ១កញ្ចប់តូច ។ -ហេរ៉ូអ៊ីន(Heroine) = ០,៦៤ក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។