កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី ២៩​នាក់ និង​ស្លាប់ ៤​នាក់​ទៀត​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ២៩​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៣០​នាក់ និង​មាន​អ្នកស្លាប់​ថ្មី ៤​នាក់​ទៀត កាលពី​ម្សិលមិញ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ២៩​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ០៦​នាក់ និង ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​ថ្មី ២៣​នាក់​។ អ្នកស្លាប់​ទាំង​៤​នាក់ ក្នុងនោះ​មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​០២​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១២​ម៉ឺន ៣៨​នាក់​។ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​សរុប ១១​ម៉ឺន ៦​ពាន់ ៤១៧​នាក់ និង​អ្នកស្លាប់​សរុប ២​ពាន់ ៩២២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close