មនុស្សស្លាប់ ១៤នាក់ ក្នុងគ្រោះធម្មជាតិភ្លៀង និងខ្យល់បក់ខ្លាំង នៅប្រទេសស្រីលង្កា

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បាននិយាយថា មនុស្សចំនួន ១៤នាក់បានស្លាប់ និងមនុស្សម្នាក់បាត់ខ្លួន បន្ទាប់ពីមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសស្រីលង្កាចាប់តាំងពីសប្ដាហ៍មុនមក។

យោងតាមតួលេខថ្មីរបស់មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បានឲ្យដឹងថា គ្រួសារជាង ១០០,០០០គ្រួសារ ត្រូវបានរងផលប៉ះពាល់នៅក្នុងស្រុកចំនួន៩ ដោយសារអាកាសធាតុមិនល្អ ខណៈមនុស្ស ១១៤នាក់ បានផ្លាស់ទីលំនៅទៅកាន់ទីសុវត្ថិភាព និង ២២នាក់ បានរងរបួស។
ក្រសួងឧតុនិយមស្រីលង្កាកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការប្រកាសអាសន្នពណ៌ក្រហមត្រូវបានចេញសម្រាប់ស្រុកចំនួន១៩ ខណៈដែលភ្លៀងធ្លាក់ខ្លាំងលើសពី ១០០មីលីម៉ែត្រត្រូវបានរំពឹងទុកនៅក្នុងស្រុកចំនួន១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។