សម្តេចក្រុមព្រះ សោយទិវង្គតនៅប្រទេសបារាំង
តាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទិវង្គតកាលពីវេលាព្រឹកម៉ោង៩ និង៤០នាទី ម៉ោងនៅប្រទេសបារាំង ដែលត្រូវនឹងម៉ោងប្រមាណ ៣ និង៤០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ។

លោក ខៀវ កញារីទ្ធ បានបញ្ជាក់ថា ដំណឹងនេះលោកទទួលបានពី លោក អ៊ុម ដារាវុឌ្ឍ ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចក្រុមព្រះ។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។