បង្ក្រាប​គ្រឿងញៀន​ជិត ២៥​គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​រឹបអូស​គ្រឿងញៀន ជិត​២៥​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​កាល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២០៖៣០​នាទី បង្ក្រាប​នៅ​២​គោលដៅ​ផ្សេងគ្នា ជា​បន្តបន្ទាប់ គោលដៅ​ទី​១៖ នៅ​ចំណុច ផ្លូវ​លេខ ១០៥ ជិត​ផ្សារ​បឹងត្របែក (​ផ្លា​ស្សា​) ស្ថិតក្នុង​សង្កាត់​បឹង​ត្របែង ខណ្ឌចំការមន និង​គោលដៅ​ទី​២៖ ផ្ទះ​លេខ ៩៩ ផ្លូវ​១៤៦ ក្រុម​៣ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ក្នុងនោះ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​៖ ១-​ឈ្មោះ តាំង លាក ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ​, ២៖ ឈ្មោះ GOH SEOW SIAN ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៣ ជនជាតិ សិង្ហ​បុរី កាន់​លិខិតឆ្លងដែន​លេខ K0447332B, ៣៖ ឈ្មោះ លី ជាង​ហ្វុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម​។

​ចំណែក​វត្ថុតាង​ចាប់យក​៖ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សុទ្ធ ២៤​គីឡូ ០៤២​ក្រាម កេ​តា​មីន (KETAMIN) ទម្ងន់​សុទ្ធ​១១៨.៣៩​ក្រាម​។ កា​ទី​ណូន (4CEC) ទម្ងន់​សុទ្ធ​១៧០.៥១ ក្រាម​។ សរុប​សារធាតុ​ញៀន ទម្ងន់​សុទ្ធ ២៤ គ​.​ក្រ ៣៣០.៩០​ក្រាម សារធាតុ​ផ្សំ ១​គីឡូក្រាម ០១០.១១​ក្រាម​។ ជញ្ជីង​ថ្លឹង​៥​គ្រឿង និង​ឧបករណ៍​កែច្នៃ​មួយចំនួនធំ​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close