ក្រសួង​ធន​ធា​ត​ទឹក​៖ ចាប់ពី​ថ្ងៃទី​១-៧ ខែធ្នូ​, ខេត្ត​មួយចំនួន អាកាសធាតុ​ចុះ​ត្រជាក់​រហូតដល់ ១៦​អង្សា​សេ​!

ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១ ដល់ ទី​៧ ខែធ្នូ ឆ្នាំ​២០២១​។​

​ក្រសួង​បាន​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប្រទេស​ចិន ដែល​បន្ត​រំកិល​ចុះមក​ក្រោម​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បង្កើនល្បឿន ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​ ​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-១៩ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ °C
* អាចមាន​អាកាសធាតុ​ត្រជាក់​បង្គួរ និង​ខ្យល់​ខុសធម្មតា (​ខ្យល់​រដូវ​)​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៨ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ °C
* ក្នុងនោះ​ខេត្តមណ្ឌលគិរី​, ខេត្ត​រតនគីរី​, ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សីតុណ្ហភាព​អប្បបរមា​អាច​ចុះ​ដល់ ១៥°C​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២០ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C
* អាចមាន​អាកាសធាតុ​ត្រជាក់​បន្តិចបន្តួច និង​ខ្យល់​ខុសធម្មតា (​ខ្យល់​រដូវ​)​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការធ្លាក់ចុះ​នៃ​សីតុណ្ហភាព​ត្រជាក់​នេះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close