កូវីដ១៩ បំប្លែងថ្មី Omicron កំពុងគំរាមកំហែងអាមេរិក និងប្រទេសជុំវិញពិភពលោក

អាមេរិកកំពុងប្រឈមនៃការវាយប្រហារដោយរលកកូវីដ ១៩ លើកទី៥ ដោយសារតែ ដោយសារតែការឆ្លងរាលដាល វីរុសបំប្លែងថ្មី អូមីក្រុង មានប្រភពមកពីអាហ្វ្រិកខាងត្បូង។

បណ្ឌិត Anthony Fauci អគ្គនាយកមជ្ឈមណ្ឌល ជំងឺឆ្លងជាតិ បានលើកឡើងថា អាមេរិកអាចប្រឈមនឹងរលកកូវិដ១៩ លើកទី៥ ក្នុងពេលដែលករណីឆ្លងកូវីដ ១៩ នៅអាមេរិកកើនឡើងខ្ពស់ ចំណែកការចាក់វ៉ាក់សាំងជូនពលរដ្ឋមានយឺតយ៉ាវវិញ។
លោក Anthony Fauci ក៏បានប្រមានថា កូវីដ ១៩ បំប្លែងថ្មី Omicron អាចនឹងបង្កើនការឆ្លងរាលដាលខ្ពស់នៅអាមេរិក។ អ្នកឯកទេសអាមេរិកបានផ្តល់ព័ត៌មានដល់ប្រធានាធិបតីអាមេរិកលោកបៃឌិនថា ក្នុងរយៈពេល២សប្តាហ៍ទៀតទើបអាចវាយតម្លៃច្បាស់ពីវីរុសបំប្លែងថ្មីដែលតា។
ក្នុងពេលនេះដែរ អាមេរិក បានត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុត ពីការឆ្លងរាលដាលកូវិដ១៩ បំប្លែអថ្មី។ ល្បឿននៃការឆ្លងរាលដាលកូវីដ ១៩ បំប្លែងថ្មី Omicronគួរឲ្យប្រកាសអាសន្ន ។ នៅថ្ងៃទី ២៨ខែវិច្ឆិកា ប្រទែសជាច្រើននៅតំបន់អឺរ៉ុប បានរកឃើញវត្តមាន វីរុសបំប្លែងថ្មី Omicron ។
នៅពេលនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ក្រុមអ្នកវិទ្យាសាស្ត្រមិនប្រាកដនោះទេថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) អាចមានសមត្ថភាពឆ្លងរាលដាល កាន់ឆាប់រហ័សថែមទៀត ធៀបនឹងវីរុសបំប្លែងថ្មីពីមុនៗ ហើយវាអាចបង្កជំងឺដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏យ៉ាងណា។
អង្គការ WHO បាននិយាយដូច្នេះថា «ទិន្នន័យជាបឋមបង្ហាញថា អត្រាអ្នកត្រូវចូលសម្រាកព្យាបាលជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង មានការកើនឡើង ប៉ុន្តែនេះគឺដោយសារការកើនឡើងជារួមនៃចំនួនអ្នកឆ្លង មិនមែនដោយសារតែការឆ្លងវីរុសបំប្លែងថ្មី Omicron ជាពិសេសនោះឡើយ»។
យ៉ាងណាមិញ WHO បានបញ្ជាក់ថា ភស្តុតាងជំហានដំបូងឲ្យតំរុយថា ហានិភ័យនៃការឆ្លងជំងឺ COVID-19 ឡើងវិញ គឺខ្ពស់ជាងមុន ដោយសារវីរុសបំប្លែងថ្មីនេះ។ WHO បានបន្ថែមថា ខ្លួនកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមអ្នកជំនាញ ដើម្បីស្វែងយល់ឲ្យបានច្បាស់ អំពីលទ្ធភាពនៃផលប៉ះពាល់របស់វីរុសបំប្លែងថ្មី Omicron ទៅលើចំណាត់ការបច្ចុប្បន្នប្រឆាំង COVID-19 រួមមានទាំងវ៉ាក់សាំងផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។