អាជ្ញាធរ​រាជធានី​ភ្នំពេញ បិទ​អាជីវកម្ម​ហានិភ័យ​ខ្ពស់ (KTV) និង​ការជួបជុំ រយៈពេល​៧​ថ្ងៃ​ទៀត

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ម្សិលមិញ បាន​ចេគ​សេចក្តីសម្រេច ស្ដីពី​ការដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រួមមាន​៖ ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក និង​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ០៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close