ក្នុង​រយៈពេល ២៤​ម៉ោង​វៀតណាម​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​១៩ ១៧៣​នាក់ និង​ឆ្លង​ជាង​១៣​ពាន់​នាក់​

​ប្រទេសជិតខាង​វៀតណាម ក្នុងនោះ​មាន​កម្ពុជា ឡាវ វៀតណាម មាន​ករណី​ឆ្លង​ថយចុះ ចំណែក​វៀតណាម នៅតែ​បន្ត​កើនឡើង​ខ្ពស់​ទាំង​អ្នក​ឆ្លង​និង​ស្លាប់​។​ ​

ក្រសួងសុខាភិបាល​វៀត​ណា​ម ​នៅ​ថ្ងៃ​ចន្ទ​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​១៣,៧៧០​ករណី​បន្ថែមទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​មាន​១២​ជា​ករណី​នាំចូល ក្រៅពីនោះ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​ចំនួន​១,៥៥៤​ករណី​។​

​ក្នុង​របាយការណ៍​ថ្ងៃ​ចន្ទ​នេះដែរ ក្រសួងសុខាភិបាល​វៀត​ណា​ម ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​១៧៣​នាក់​បន្ថែមទៀត​ផងដែ​រ​។​

​សរុប​មកវិញ គិត​ត្រឹម​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១,២២៤,១១០​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៩៧៤,៧២៤​នាក់ ចំណែក​អ្នកស្លាប់​សរុប​ចំនួន ២៥,០៥៥​នាក់​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close