អគ្គិភ័យ​ឆេះ​អស់​ផ្ទះ ១២​ខ្នង នៅ​ខណ្ឌឫស្សីកែវ​!

ភ្នំពេញ​៖ អគ្គិភ័យ​មួយ​កើតឡើង ដោយសារតែ​ការដុត​ទៀន បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ចំនួន ១២​ខ្នង និង​សម្ភារៈ​មួយចំនួន​ទាំងស្រុង កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២១ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​បង្ករ​គឺជា​សំណង់​មិន​រៀបរយ​ចំនួន ១២​ខ្នង​ផ្ទះ​តូច បាន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង បណ្តាលមកពី​ការដុត​ទៀន​បង្ក​ជា​អគ្គិភ័យ​។

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើនេះ បណ្តាល​ឲ្យ​ឆាបឆេះ ឈើ​លើ​ថ្ម​ក្រោម ទំហំ (១៥​ម៉ែត្រ x ១៥​ម៉ែត្រ ) ឆេះ​សំណង់​មិន​រៀបរយ ១២​ខ្នង​ផ្ទះ​តូច និង​រាលដាល​ដល់ផ្ទះ​សិប្បកម្ម​សូត្រ​តម្បាញ និង​ហូល ខូចខាត​កុំព្យូទ័រ​ចំនួន ៣​គ្រឿង​, ទូរ​ទឹកកក​ចំនួន ១​គ្រឿង​, លុយ​ខ្មែរ​ចំនួន ២​លាន​រៀល និង​លុយ​ដុល្លារ​ចំនួន ១០០០​ដុល្លារ អស់ទាំង​ស្រុង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close