ឃាត់ខ្លួន​បុរស​ជា​ភេទ​ទី​៣​ម្នាក់ ករណី ករណី​គំរាមកំហែង​ហែកកេរ្តិ៍ និង​ទារប្រាក់​រាប់ពាន់​ដុល្លារ​ពី​ជនរងគ្រោះ​

​ខេត្តបាត់ដំបង​៖ នគរបាល​ខេត្តបាត់ដំបង កាល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២១ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គំរាមកំហែង​ហែកកេរ្តិ៍ និង​ទារប្រាក់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​ជនរងគ្រោះ នៅ​ចំណុច​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ជនសង្ស័យ​ឈ្មោះ ឈន់ កូ​រី​ណា ភេទ​ប្រុស ( ភេទ​ទី​៣ ) អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។

​សូម​ជម្រាបជូន​ថា មូល​ហេតុដែល​ឈានដល់​ការឃាត់ និង​នាំខ្លួន​បែបនេះ ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Bona ta momo ដាក់​រូប​ស្រី​ស្អាត​ប្រមាណ​ជាង​មួយឆ្នាំ​កន្លងមកហើយ រហូតដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ ជនសង្ស័យ​ខាងលើ ប្រើល្បិច​ទាក់ទង​គ្នា​តាម​ឆាត និង​បាន​សួរ​ទៅកាន់​ជនរងគ្រោះ​ថា ចង់​មើល​ផ្នែក​ខាងក្រោម​ទេ បើ​ចង់​មើល​ជនរងគ្រោះ ត្រូវ​ដោះ​ខោអាវ​ចេញពី​ខ្លួន​ទាំងអស់ ហើយ​ជនសង្ស័យ ក៏បាន​ថតរូប​ជនរងគ្រោះ​រក្សាទុក ហើយ​ពេល​បន្ត​បន្ទាប់មក​ជន​ស្ស័​យ​រូបនេះ​បាន​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ ឈ្មោះ រ .​វ ភេទ​ប្រុស មាន​ទីលំនៅ ក្នុង​ខេត្តបាត់ដំបង សរុប​ជា​ទឹកប្រាក់​ប្រហែល​ចន្លោះ ពី ៤,០០០​ដ​ល្លា ទៅ ៥,០០០​ដ​ល្លា​(​ពាន់​ដុល្លារ អាមេរិក​)​ជា​ថ្នូរ​ថា​នឹងមិន​ផ្សព្វផ្សាយ​រូបភាព​នេះ ទេ តែបើ​មិនបាន​ប្រាក់​ទេ​នះ រូបគេ​នឹង​ផ្សព្វផ្សាយ​ជា​សាធារណ​:​នូវ​រូបភាព​អាក្រាត​របស់​ជនរងគ្រោះ​។

​ដោយ​មិនអាច​ទ្រាំ​រស់នៅ​ក្រោម​ការគំរាមកំហែង​របស់​ជនសង្ស័យ ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចូលមក​សមត្ថកិច្ច​នគ​របាល​ដើម្បី​ស្វែងរក​ជនសង្ស័យ យកមក​អនុវត្តតាម​ច្បាប់​។ ​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close