ធ្លាយបំពង់ទឹកនៅ​ផ្លូវជាតិលេខ១ តំបន់មួយ​ចំនួនក្នុងខណ្ឌច្បារអំពៅ​ គ្មានទឹកប្រើប្រាស់

យោងតាមការ​ជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ចាប់ពីវេលាម៉ោង២២ និង៤៥នាទីយប់​ថ្ងៃទី៨ ខែធ្នូ ខ្លួនបានផ្អាក​ការ​ផ្គត់ផ្គង់ទឹកស្អាត​ជាបណ្តោះអាសន្ន​សម្រាប់តំបន់​តាម​បណ្តោយផ្លូវជាតិលេខ១ ដូចជា​សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និង​សង្កាត់​ក្បាលកោះ ខណ្ឌច្បារអំពៅ។

ការផ្អាកនេះ គឺដោយសារ​ មានករណីលេចធ្លាយបំពង់មេនាំទឹកស្អាតទំហំ315មម នៅ​លើផ្លូវជាតិលេខ១។

ដូច្នេះប្រជាពលរដ្ឋ​ដែលរស់​នៅ​តាម​បណ្តោយផ្លូវជាតិលេខ១ ចន្លោះផ្លូវ៣vs ដល់ផ្លូវ២៦kk សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងត្រូវ​គ្មានទឹកប្រើប្រាស់ជា​បណ្តោះអាសន្ន រហូតដល់បញ្ចប់កាជួសជុល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close